ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនរងរបួសក្នុងពេលប្រយុទ្ធជាមួយកងទ័ពឈ្លានពានថៃ នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងឯកឧត្តម លោកជំទាវ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភថវិកានិងសម្ភារៈជូន លោកអនុសេនីយ៍ឯក កុល វន អាយុ ៥៦ឆ្នាំ និងលោកពលបាលឯក ស៊ីន សុវណ្ណ អាយុ ២១ឆ្នាំ ឈរជើងប្រាសាទតាក្របី (ខេត្តឧត្តរមានជ័យ) ដែលបានរងរបួសក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមដើម្បីការពារជាតិមាតុភូមិ និងប្រជាជន។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់វីរយុទ្ធជន ដែលបាននិងកំពុងសម្រាកព្យាបាល ព្រមទាំងបានជូនពរសូមឱ្យឆាប់បានជាសះស្បើយ។
ទន្ទឹមគ្នានោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់ក្រុមគ្រូទេព្យ នៅមន្ទីរពេទ្យព្រះអង្គឌួង ដែលបានខិតខំប្រឹងប្រែងពិនិត្យ និងព្យាបាលវីរយុទ្ធជនរបស់យើង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ