ឯកឧត្តម​ ឡាយ​ សំកុល​ អញ្ជើញចូលរួមនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តស្បូវរីក
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥
ឯកឧត្តម​ ឡាយ​ សំកុល​ អគ្គលេខាធិការព្រឹទ្ធសភា​ រួមជាមួយនឹងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត​ និងថ្នាក់ដឹកនាំខេត្ត​ពោធិ៍សាត់​ បានអមដំណេីរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទានមួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តស្បូវរីក ស្ថិតក្នុងភូមិស្បូវរីក ឃុំលាច និងវត្តកែវឧត្តម (ហៅវត្តកណ្តាល) ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងបានជូនថវិកាឧបត្ថម្ភដល់យាយជី​-តាជី​ ប្រជាការពារភូមិ​ និងកុមារាកុមារី​ ប្រមាណ៤០០នាក់។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ