ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញចូលរួមរំលែកមរណទុក្ខសពលោកស្រី ផុន លឹមបូបុល
 
ចែករំលែក ៖

នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមរំលែកមរណទុក្ខសពលោកស្រី ផុន លឹមបូបុល បានទទួលមរណភាពនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១:១៥នាទី ក្នុងជន្មាយុ ៤១ឆ្នាំ ដោយរោគាពាធ និងត្រូវជាភរិយារបស់លោក នួន សុីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ។
សពលោកស្រី ផុន លឹមបូបុល បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសព ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណលោកស្រី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ