ឯកឧត្តម អ៊ុ សារឹទ្ធ ឯកឧត្តម ម៉ែន ស៊ីផាន់ និងឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញចូលរួមពិធីបុណ្យ នៅខេត្តស្វាយរៀង
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យ និងសួរសុខទុក្ខដល់ក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ជាយោធាបម្រើការងារនៅកងពលតូចអន្តរាគមន៍លេខ៨ ប្រចាំការនៅសមរភូមិជួរមុខតំបន់ភ្នំទ្រព្យ បានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយសៀមឈ្លានពាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ អដ្ឋិធាតុ លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ត្រូវបានរៀបចំពិធីបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៩ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ