ឯកឧត្តម អាយ ខន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងក្រុមប្រឹក្សាឃុំទាំង៣ របស់ស្រុកមណ្ឌលសីមា ខេត្តកោះកុង​
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អាយ ខន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងក្រុមប្រឹក្សាឃុំទាំង៣ របស់ស្រុកមណ្ឌលសីមា ខេត្តកោះកុង​ សរុបប្រមាណ៥០នាក់ ដោយបានជម្រាបជូន៖
១. នាំយកនូវការសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណរបស់សម្តេចប្រធាន និងឯកឧត្តម​អនុប្រធានព្រឹទ្ធសភាទាំងពីរ ចំពោះអាជ្ញាធរ និងក្រុមប្រឹក្សាគ្រប់ជាន់ថ្នាក់របស់ស្រុកចំពោះការឆ្លើយតបដ៏មានប្រសិទ្ធភាពអំពីស្ថានការណ៍តាមព្រំដែន។
២. ជម្រាបជូនពីការវិវត្តនៃការឈ្លានពានរបស់កងទ័ពសៀមតាំងពីថ្ងៃដំបូងរហូតបច្ចុប្បន្ន និងវិធានការទប់ទល់ និងវាយបកដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល រហូតទទួលបានបទឈប់បាញ់ និងទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីសំណាក់សាធារណមតិជាតិទាំងក្នុង និងក្រៅប្រទេស និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសំណាក់សាធារណមតិអន្តរជាតិ។
៣. ជម្រាបជូនអំពីវីរភាពដ៏អស្ចារ្យរបស់សម្តេចតេជោ ដែលផ្តល់ការដឹកនាំដ៏ស័ក្តិសិទ្ធិដល់វីរកងទ័ពការពារបូរណភាពដែនដីរបស់យើងបានយ៉ាងរឹងមាំ ។
៤. ជម្រាបជូនអំពីសកម្មភាពរបស់ព្រឹទ្ធសភា ដែលរួមមាន ៖
-លទ្ធផលសមាជព្រឹទ្ធសភា និងរដ្ឋសភាលើកទី ១
-ការធ្វើវិសោធនកម្មមាត្រ៣៣នៃរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឲ្យមានក្របខណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិ
-និងសកម្មភាពគាំទ្រសមរភូមិមុខរបស់ព្រឹទ្ធសភា។

ប្រភព៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ