ឯកឧត្តម ស្លេះ ពុនយ៉ាមុីន​ អញ្ជេីញចុះត្រួតពិនិត្យមើលការសាងសង់ រៀបចំកែលម្អសោភ័ណភាពជុំវិញទីធ្លា វិហារអ៉ិស្លាម ជើមៀក​ នៅក្រុងកំពង់ចាម
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា បានអញ្ជេីញចុះត្រួតពិនិត្យមើលការសាងសង់ រៀបចំកែលម្អសោភ័ណភាពជុំវិញទីធ្លា វិហារអ៉ិស្លាម ជើមៀក ភូមិរកា ក្រុងកំពង់ចាម ។

ឆ្លៀតក្នុងឱកាសនោះដែរ ក្នុងនាមជាអ្នកដឹកនាំ និងផ្តួចផ្តើមឡើង ក្នុងការរៀបចំនេះ ឯកឧត្តមបានឧបត្ថម្ភថវិកាចំនួន ១,៥០០ដុល្លារ ។

ឯកឧត្តមក៏សូមថ្លែងអរគុណដល់សប្បុរសជនទីជិតនិងទីឆ្ងាយទាំងអស់ដែលរួមចំណែកឧបត្ថម្ភក្នុងការរៀបចំនេះផងដែរ។

ប្រភព​៖​ ជំនួយ​ការ​ឯកឧត្តម​ ស្លេះ ពុនយ៉ាមុីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ