នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា ឯកឧត្ដម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្ដម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា លោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា និងឯកឧត្តម សាន់ ឡាទីន សមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីទទួលទានតែសាមគ្គី Hight Tea ដែលរៀបចំដោយស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៉ិស្លាមកម្ពុជា និងថ្នាក់ដឹកនាំអ៉ិស្លាម ជាច្រើនរូបទៀត ដោយមានការទទួលស្វាគមន៍ពីឯកឧត្តម អុន សាហារ៉ូនឌីន អគ្គរាជទូតម៉ាឡេសុីប្រចាំនៅកម្ពុជា ស្ថិតនៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវីសម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន