khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំជឿតាមក្រុមជ្រុលនិយម ដែលតែងតែញុះញង់ បំបាក់ស្មារតីកងទ័ព ធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ
     
    ចែករំលែក ៖

    ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងការឈ្លានពានពីបរទេស ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន សូមជឿជាក់ចំពោះថ្នាកដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រ និងសូមកុំជឿតាមក្រុមជ្រុលនិយមមួយក្តាប់តូច ដែលតែងតែញុះញង់បងប្អូនប្រជាពលរដ្ឋ បំបាក់ស្មារតីកងទ័ព គប់គិតនិងបិទបាំងអំពើឈ្លានពានរបស់បរទេស បកស្រាយព្រឹត្តិការណ៍ខុសស្រឡះពីការពិត និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។
    ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានធ្វើការអំពាវនាវយ៉ាងដូច្នេះនៅពេលដែលឯកឧត្តមដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋចំនួន៤១៨នាក់ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។
    ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានរំលឹកអំពីមូលហេតុ និងសភាពការណ៍វិវត្តថ្មីៗ នៅតាមបណ្តោយព្រំប្រទល់ជាមួយប្រទេសថៃ។
    ទង្វើរបស់ថៃនេះ គឺជាចេតនាឈ្លានពានទឹកដីកម្ពុជាយ៉ាងគឃ្លើននិងសាហាវឃោឃៅបំផុតដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់កម្ពុជា។ យើងមិនចង់មានសង្រ្គាមជាមួយប្រទេសជិតខាងទេ យើងចង់បានសន្តិភាព។ ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជម្លោះព្រំដែននេះ ដោយភាពអត់ធ្មត់ សន្តិវិធី តាមរយៈយន្តការនានា និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ICJ ។
    ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានវាយតម្លៃខ្ពស់ និងសម្តែងនូវការគោរពចំពោះវីរភាពដ៏អង់អាចក្លាហានមោះមុតរបស់វីរយុទ្ធជនដែលបាននិងកំពុងលះបង់កម្លាំងកាយ ចិត្ត បូជាអាយុជីវិត តស៊ូ អត់ធ្មត់ ក្រាញននៀល ក្នុងការការពារជាតិមាតុភូមិកម្ពុជា និងបានសម្តែងនូវមោទនភាពជាតិខ្ពស់ចំពោះស្មារតីស្នេហាជាតិរបស់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានស្តែងឱ្យឃើញនូវកម្លាំងមហាសាមគ្គីឯកភាពជាតិជាធ្លុងមួយដើម្បីបុព្វហេតុជាតិមាតុភូមិ ពីការឈ្លានពានរបស់កងទ័ពថៃ និងការរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក។ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេស ហើយគ្មានអ្នកណាមកស្រឡាញ់ខ្មែរជាងខ្មែរនោះទេ។
    មុននឹងបញ្ចប់ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានជួយពន្យល់ណែនាំដល់ពលករយើងដែលត្រឡប់មកពីប្រទេសថៃ ឱ្យប្រកបរបបរកស៊ី ឬធ្វើការនៅក្នុងស្រុកយើងវិញ ប្រសើរជាងទៅធ្វើការនៅស្រុកគេ ដែលទទួលរងការប្រមាថមើលងាយ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បើកវគ្គបណ្តុះបណ្តាលជូនមន្រ្តី ស្តីពី ការរៀបចំតាក់តែងលិខិតរដ្ឋបាល និងកិច្ចការលេខាធិការ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូជំរុញវិនិយោគជប៉ុនលើកទី៥ ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញសួរសុខទុក្ខលោកស្រី ខ្លូត វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាក្រុងស្ទឹងសែន កំពុងសម្រាកព្យាបាលជំងឺ
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះសួរសុខទុក្ខ​សំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម ក្នុងខេត្តកំពត
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញក្នុងព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា