khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកំពង់ពពិល និងឃុំកំពង់ប្រាំង ក្នុងស្រុកពារាំង ខេត្តព្រៃវែង
     
    ចែករំលែក ៖

    ក្នុងការបំពេញតួនាទីភាពជាតំណាង ក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមប្រឹក្សាឃុំ និងដើម្បីឈ្វេងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍មូលដ្ឋាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ពពិល និងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវេង សរុបចំនួន ៣៦នាក់ ដើម្បីផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗរបស់ព្រឹទ្ធសភា តួនាទី ភារកិច្ចរបស់សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ផ្សព្វផ្សាយវិធានការណ៍ការពារទប់ស្កាត់វីរុសកូវីដ១៩ និងក្តាប់បញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ និងថ្នាក់មូលដ្ឋាន នៅសាលប្រជុំសាលាឃុំកំពុងពពិល ស្រុកពារាំង ខេត្តព្រៃវែង នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

    ក្នុងឱកាសនោះផងដែរ លោកជំទាវ និងឯកឧត្តម ក៏បានផ្តល់ថវិកាជូនសាលាឃុំទាំងពីរ ដោយក្នុងមួយឃុំថវិកាចំនួន ៥០០ ០០០៛ (ប្រាំរយពាន់រៀល)


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា សូមគោរពជូន សម្តេច មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញសួរសុខទុក្ខប្រធានក្រុមប្រឹក្សាឃុំអំពិលក្រៅ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ជីវភាព ជាអនុគមន៍នៃសុខភាព និងសមត្ថភាព
    thumbnail
     
    ឯកឧត្តមបណ្ឌិត នាង ផាត ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង រៀបចំពិធីជប់លៀងជូនគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ