khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ប្រជុំពិភាក្សាលើសេចក្តីស្នើច្បាប់ ដើម្បីត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សា និងត្រៀមយោបល់លើសេចក្តីព្រាងច្បាប់ចំនួន២ ដោយមានរបៀបវារៈ៖
    ១.សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ។
    ២.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
    ៣.បញ្ហាផ្សេងៗ។

    កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទី…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូនឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គលនៃថ្ងៃខួបចម្រើនជន្មាយុរបស់ ឯកឧត្តម ដែលនឹងឈានចូលមកដល់ នៅថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តម អន ស៊ុ និងឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទេ្ទសA ខេត្តបន្ទាយមានជ័យ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី  អញ្ជើញអមសម្តេចមហារដ្ឋសភាធិការធិបតី ចូលរួមកិច្ចពិភាក្សាតុមូលក្នុងវេទិកាសន្តិភាពប៉ារីស(Paris Peace Forum)
    thumbnail
     
    សារលិខិតជូនពររបស់លោកជំទាវ​ មាន​ សំអាន ប្រធានគណៈកម្មការ​ទី៨ព្រឹទ្ធសភា​ គោរពជូនឯកឧត្តម អ៊ុច បូររិទ្ធ​ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនៃខួបចម្រើនអាយុវឌ្ឍនមង្គលរបស់ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ដែលនឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សូ សំអាន