ឯកឧត្តម សាន់ ឡាទីន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្រៀនខ្មែរអ៉ិស្លាមទូទាំងស្រុកឆ្លូង
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្រៀនខ្មែរអ៉ិស្លាមទូទាំងស្រុកឆ្លូងនៅការិយាអប់រំខ្មែរអ៉ិស្លាមខេត្ត ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តដល់គ្រូបង្រៀនទាំងអស់ ឱ្យប្រឹងប្រែងធ្វើការ និងបង្រៀនសិស្ស។ ឯកឧត្ដមក៏បានណែនាំចំពោះគ្រូកិច្ចសន្យាគឺត្រូវផ្លាស់ប្ដូរពីកន្លែងដែលពុំសូវមានសិស្ស ទៅកន្លែងណាដែលមានសិស្សច្រើន និងមានតម្រូវការចាំបាច់បំផុត។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ