ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥និងជាលេខាធិការគណៈកម្មការទី២ បានអញ្ជើញពិនិត្យស្រះមួយកន្លែងស្ថិតនៅក្នុងវត្តទេពប្រណម្យដែលជីកស្តារដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ឆ្នាំ២០១៩
 
ចែករំលែក ៖

នារសៀល  ថ្ងៃទី១៧  ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម  ខៀវ  មុត  ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥និងជាអនុប្រធានគណៈកម្មការទី១  អមដំណេីរដោយ  ឯកឧត្តម  គិន  ណែត  អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥និងជាលេខាធិការគណៈកម្មការទី២  បានអញ្ជើញពិនិត្យស្រះមួយកន្លែងស្ថិតនៅក្នុងវត្តទេពប្រណម្យដែលជីកស្តារដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥  ឆ្នាំ២០១៩ ។ បន្ត មកគណៈប្រតិភូបានអញ្ជេីញជួបសំណេះសំណាល ពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាឃុំ ស្មៀន  នាយប៉ុស្តិ៍រដ្ឋបាល  និងប្រធានភូមិ នៅសាលាឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។ ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមបាន ក្រេីនរំលឹកដាស់តឿន  ក្រុមប្រឹក្សាឃុំ  មេប៉ុស្តិ៍  និងប្រធាន ភូមិ សូមបង្កេីនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះប្រជាពលរដ្ឋដែលឆ្លងដែនទៅប្រទេសវៀតណាម  ឬពីប្រទេសវៀតណាមមកកម្ពុជា ត្រូវតែធ្វេីចត្តាលីស័ក១៤ថ្ងៃ  និងត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ  ៣របស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ គឺ១.ពាក់ម៉ាសការងារ ២.លាងសម្អាតដៃជាមួយសាប៊ូ និងអាកុល និង៣.រក្សាគម្លាតសុវត្ថិភាព។  បន្ទាប់មកបានពន្យល់បកស្រាយបំភ្លឺរាល់ការប្រឈម  សំណូមពររបស់ឃុំ ព្រមទាំងបានជម្រាបពីសេចក្តីត្រូវការចាំបាច់ចម្បង៣របស់ប្រជាពលរដ្ឋរួមមាន  ទី១.សន្តិភាព  ទី២.ជីវភាពរស់នៅសមរម្យ និងថ្លៃថ្នូរ  និងទី៣.យុត្តិធម៌ក្នុងសង្គម ។

មុននឹងបញ្ចប់កម្មវិធី  ឯកឧត្តម  បានផ្តាំផ្ញេី  និងផ្តល់អនុសាសន៍ៈ

-ទី១.សូមចូលរួមថែរក្សា ការពារសន្តិភាព

-ទី២.ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ទាំងក្នុងជួរក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ស្មៀន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរួមគ្នាជាធ្លុងមួយ

-ទី៣.ត្រូវមានផែនការ ចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន

-ទី៤.ត្រូវរៀបចំផែនការ វិធានការអោយបានល្អដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ឆ្នាំ២០២២


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ