ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ចុះជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា តំណាងឱ្យសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំចំនួន៤ រួមមាន៖ ឃុំស្វាយយា ឃុំស្វាយអង្គ ឃុំអង្គតាសូ និងឃុំគោកព្រីង ព្រមទាំងស្មៀនឃុំ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ ស្រុក នៅសាលាឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ការចុះសំណេះសំណាលនាពេលនេះ គឺដើម្បីផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗរបស់ព្រឹទ្ធសភា តួនាទីភារកិច្ចរបស់សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ផ្សព្វផ្សាយវិធាន ការណ៍ការពារទប់ស្កាត់វីរុសកូវីដ-១៩ និងក្តាប់នូវស្ថាន ការណ៍ជាក់ស្តែង ពិនិត្យតាមដានយន្តការនៃការអនុវត្តកម្មវិធីនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព និងឈ្វេងយល់អំពីបញ្ហាប្រឈមនានារបស់ឃុំ ស្រុក ដែលបាននិងកំពុងជួបប្រទះ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ក៏បានផ្តល់នូវឯកសារមួយចំនួន និងថវិកាជូនសាលាឃុំទាំង៤ ដោយក្នុងមួយឃុំៗ ទទួលបានថវិកាចំនួន៥០០.០០០៛ (ប្រាំរយពាន់រៀល)៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ