ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្អូៗសិស្សានុសិស្សចំនួន៥នាក់ ដែលត្រូវទៅបន្តការនៅប្រទេសម៉ាឡេសុី និងឥណ្ឌូណេសុី
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ២០២៥ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្អូៗសិស្សានុសិស្សចំនួន៥នាក់ ដែលត្រូវទៅបន្តការនៅប្រទេសម៉ាឡេសុី និងឥណ្ឌូណេសុី នៅសាលាហាហ្វីស កុមារកំព្រា អាល់អៀហសាន កម្ពុជា ក្នុងភូមិកំពង់ក្របី ឃុំគគរ  ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខពីរឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ។

ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានបញ្ជាក់បន្ថែមថា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា លោកតែងយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនយើងដែលជាអ្នកកាន់សាសនាឥស្លាម ទោះបីជាយើងកាន់សាសនាផ្សេងគ្នាក៏ពិតមែន តែយើងគឺជាខ្មែរតែមួយ ការយកចិត្តដាក់ចំពោះថ្នាក់ដឹកនាំគឺដូចគ្នា មិនប្រកាន់ឬរើសអើងអ្វីឡើយ ហើយក៏សូមឲ្យប្អូនៗខិតខំប្រឹងប្រែងរៀនសូត្រនិងត្រូវចាប់យកជំនាញបច្ចេកទេសសំខាន់ៗដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ។

ជាចុងក្រោយក្នុងនាមឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បាននាំយកថវិកាចំនួន ១,៥០០ដុល្លា ជូនប្អូនៗចំនួន៥នាក់ដើម្បីបន្តការសិក្សានៅម៉ាឡេសុី និងឥណ្ឌូណេសុី ចំណែកប្អូនៗចំនួន២៥នាក់ក្នុងម្នាក់ទទួលថវិកា២មុឺនរៀល លោកគ្រូនិងគណៈគ្រប់គ្រងសាលាចំនួន៥នាក់ក្នុងម្នាក់ៗទទួលបានថវិកា១០មុឺនរៀល ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ