ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជេីញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធានភូមិ ស្មៀនឃុំនិងនាយប៉ុស្តិ៍រដ្ឋបាល ស្ថិតនៅឃុំស្រែក្នុង ស្រុកជុំគិរី
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជេីញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធានភូមិ ស្មៀនឃុំនិងនាយប៉ុស្តិ៍រដ្ឋបាល ស្ថិតនៅឃុំស្រែក្នុង ស្រុកជុំគិរី ដែលមានអញ្ជេីញចូលដោយ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សរុប ៣៣នាក់។

របៀបវារៈមានដូចខាងក្រោម

ស្តាប់សេចក្តីរាយការណ៍ពីចំនុចខ្លាំង ខ្សោយ បញ្ហាប្រឈម និងសំណូមពររបស់ឃុំ។

មតិសំណេះសំណាល ខ្លឹមសារនៃកិច្ចសំណេះសំណាលគឺ ទី១.ការផ្តាំផ្ញើរសួរសុខទុក្ខពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងមុខងារព្រឹទ្ធសភា ទី២.សភាពការណ៍បច្ចុប្បន្នភាពនៃជំងឺកូវីត១៩នៅកម្ពុជា, ពិភពលោក និងគោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាព ទី៣.សេដ្ឋកិច្ចកម្ពុជា( ពរជ័យតំណក់ប្រេងដំបូង) ទី៤.ការបកស្រាយបំភ្លឺពីបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ និងទី៥.អំពីទិសដៅ និងវិធានការត្រៀមសំរាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់សំរាប់ ឆ្នាំ ២០២២ ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ