khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញចូលរួមរំលែកមរណទុក្ខ ពិធីតម្កល់បុណ្យសពឧបាសក ធិន ស៊ាម អតីតនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK
     
    ចែករំលែក ៖

    នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្ដម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អេង លាងឆាយ សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមអុជធូបរំលែកមរណទុក្ខ ពិធីតម្កល់បុណ្យសពឧបាសក ធិន ស៊ាម អតីតនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាខេត្តបន្ទាយមានជ័យ ដែលទទួលមរណភាពក្នុងជន្នាយុ ៦៥ឆ្នាំ ដោយរោគាពាធ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិចំការខ្នុរ សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណឧបាសកបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ