លោកជំទាវ ឃួន ឃុនឌី និងលោកជំទាវ ចឹក ហេង អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន៥គ្រួសារ នៅស្រុកកូនមុំ ខេត្តរតនគិរី
 
ចែករំលែក ៖

នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុមសមាជិកព្រឹទ្ធប្រចាំភូមិភាគទី៨ និងលោកជំទាវ ចឹក ហេង សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥គ្រួសារ ដូចខាងក្រោម៖
១. លោកស្រី កើត ម៉ាច ស្ត្រីមេមាយ ចិញ្ចឹមកូនចំនួន៥នាក់
២. លោក រុំ សារឿន និងប្រពន្ធ ជា ស្រស់ កម្មករសំណង់ ចិញ្ចឹមកូនចំនួន៣នាក់
៣. លោកយាយ នួន ជិន ស្រ្តីមេមាយ ចិញ្ចឹមចៅកំព្រាចំនួន២នាក់
៤. លោកយាយ ម៉ុន ញើម ស្ត្រីមេម៉ាយ ចិញ្ចឹមចៅកំព្រាចំនួន៣នាក់
៥. លោក ជា ឈុន និងប្រពន្ធ លី ភាព មុខរបរជាកម្មករសំណង់ ចិញ្ចឹមកូនចំនួន៣នាក់។
នាឱកាសនោះ លោកជំទាវទាំងពីរបានឧបត្ថម្ភគ្រួសារចំនួន៥ខាងលើនូវ អង្ករចំនួន២៥គីឡូក្រាម កន្ទេល១ ភួយ១ ម៉ុង១ ក្រមា១ សារុង១ ព្រមទាំងថវិកាចំនួន១០ម៉ឺនរៀល ស្ថិតនៅស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភព៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ