ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មការទទួលបន្ទុកដឹកនាំការសាងសង់អគារថ្មីនៃព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំស្តីពីការប្រសិទ្ធនាមឈ្មោះបន្ទប់នៃអគារកំពុងសាងសង់
 
ចែករំលែក ៖

ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ប្រាក់ សុខុន ប្រធានគណៈកម្មការទទួលបន្ទុកដឹកនាំការសាងសង់អគារថ្មីនៃព្រឹទ្ធសភា នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដោយមានការចូលរួមពីឯកឧត្តមនាយកខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា ឯកឧត្តមនាយកខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំចំណុះអគ្គលេខាធិការដ្ឋានព្រឺទ្ធសភា ដើម្បីពិនិត្យសម្រេចលើការប្រសិទ្ធនាមឈ្មោះបន្ទប់នៃអគារកំពុងសាងសង់ ដែលជាស្ថាបត្យកម្មប្រវត្តិសាស្ត្រថ្មី និងជាសមិទ្ធផលដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ស្របពេលជាមួយគ្នានោះ អង្គប្រជុំក៏បានពិនិត្យសម្រេចលើការធ្វើបច្ចុប្បន្នភាពឈ្មោះអគារក្នុងបរិវេណវិមានព្រឹទ្ធសភា ផងដែរ។

ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ