ឯកឧត្តម ឡាយ សំកុល និងឯកឧត្តម ឈីវ យីស៊ាង អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តវារិន្ទព្រែកលៀប វត្តមង្គលសត្ថាវ័ន្ត និងវត្តសូរិយាពោធិមាស ក្នុងខណ្ឌជ្រោយចង្វារ
 
ចែករំលែក ៖

ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា ឯកឧត្តម ខេង សិទ្ធិគុណ ឯកឧត្តម ឡោក ឆាយ ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា ឯកឧត្តមប្រធានពិធីការសម្តេចតេជោប្រធានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តវារិន្ទ (វត្តមព្រែកលៀប) វត្តមង្គលសត្ថាវ័ន្ត (វត្តព្រែកតាគង់) និងវត្តសូរិយាពោធិមាស (វត្តក្តីចាស់) ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតកាទាំង៧សន្តាន បុព្វការីជន និងវីរៈកងទ័ពដែលបានពលីជីវិតបម្រើជាតិមាតុភូមិ។

ក្នុងឱកាសនោះ ឯកឧត្តម លោកជំទាវ បានអញ្ជើញនាំយកទេយ្យទាន និងបច្ច័យ ថវិកាមួយចំនួន សម្រាប់កសាងវត្ត ប្រគេនព្រះសង្ឃ ជូនយាយជី តាជី និងប្រជាការពារ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ