khmer eng
  • ឯកឧត្តម ឆាយ វណ្ណា អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងលេខាធិការក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងស្មៀន និងនាយប៉ុស្តិ៍បូលីសក្នុងឃុំ គរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

    ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានគោលបំណងដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំនៅមូលដ្ឋាន និងជួបប្រាស្រ័យទំនាក់ទំនង ពិគ្រោះយោបល់ ឈ្វេងយល់ពីការអភិវឌ្ឍ ព្រមទាំង
    តម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ។
    ក្នុងឱកាសនោះផងដែរ ឯកឧត្ដមបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំ និងស្មៀនឃុំទាំងអស់ ប្រកបដោយក្តីនឹករលឹក …។​
    បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោកស្រីប្រធានក្រុមប្រឹក្សាឃុំអំពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនិងការងារអភិវឌ្ឍន៍ឃុំរួចមក ឯកឧត្ដម ឆាយ វណ្ណា បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់លើជីវភាពររស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានឃុំ។ ក្នុងនោះដែរ ឯឧត្ដមក៏បានពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
    ចុងបញ្ចប់ ឯកឧត្ដម ឆាយ វណ្ណា បានឧបត្ថម្ភដល់អ្នកចូលរួមទាំងអស់ក្នុងម្នាក់ៗទទួលបានដបបំពង់ទឹក១ និងសារុង១ផងដែរ។

    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូនឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គលនៃថ្ងៃខួបចម្រើនជន្មាយុរបស់ ឯកឧត្តម ដែលនឹងឈានចូលមកដល់ នៅថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តម អន ស៊ុ និងឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទេ្ទសA ខេត្តបន្ទាយមានជ័យ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី  អញ្ជើញអមសម្តេចមហារដ្ឋសភាធិការធិបតី ចូលរួមកិច្ចពិភាក្សាតុមូលក្នុងវេទិកាសន្តិភាពប៉ារីស(Paris Peace Forum)
    thumbnail
     
    សារលិខិតជូនពររបស់លោកជំទាវ​ មាន​ សំអាន ប្រធានគណៈកម្មការ​ទី៨ព្រឹទ្ធសភា​ គោរពជូនឯកឧត្តម អ៊ុច បូររិទ្ធ​ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនៃខួបចម្រើនអាយុវឌ្ឍនមង្គលរបស់ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ដែលនឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សូ សំអាន