ឯកឧត្តម អាយ ខន អញ្ជើញនាំយកចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យកសាងវត្ត វេប្រគេនព្រះសង្ឃ នៅវត្តអណ្តូងទឹក និងវត្តសុវណ្ណតេជោ ខេត្តកោះកុង
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១២ និងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងកូនចៅ បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យកសាងវត្ត វេប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ និងបិណ្ឌវេទទី៦ នៅវត្តសុវណ្ណតេជោ ឃុំតានូន ស្រុកបូទុមសារគ ខេត្តកោះកុង។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ