លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី​ អញ្ជេីញប្រគេនទេយ្យទាន បច្ច័យ និងសូត្រមន្តកាន់បិណ្ឌទី៧​ នៅស្រុកកំណេីត
 
ចែករំលែក ៖

នាថ្ងៃទី១៣​ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌល​កំពង់ចាម ព្រមទាំងក្រុមគ្រួសារ បានអញ្ជេីញប្រគេនទេយ្យទាន បច្ច័យ និងសូត្រមន្តកាន់បិណ្ឌទី៧​ នៅស្រុកកំណេីតលោកជំទាវបណ្ឌិត​ ស្ថិតក្នុងភូមិជ្រៃយោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ទេយ្យទាន និងបច្ច័យនាពេលនោះ បានប្រគេនជូន​វត្តចំនួន៤​ រួមមាន​ វត្តអង្គតាសោម​ វត្តអង្គខ្ជាយ​ វត្តត្រពាំងត្រគៀត​ និងវត្តដំរីរមៀត​ ដោយក្នុងវត្តនីមួយៗទទួលបាននូវ៖ បច្ច័យកសាងចំនួន ៤.៥៥០.០០០រៀល បច្ច័យសម្រាប់ចៅអធិការ ៦៩០.០០០រៀល និងបច្ច័យ ៥០០ដុល្លារបន្ថែមទៀត (សម្រាប់បុណ្យកឋិនទាន នាពេលខាងមុខ) ស្លាដក់១ អង្ករ៥បេ មី៥កេស ត្រីខ១កេសធំ ត្រីខតូច ៥យួរ ស្ទីង ១កេស កូកាកូឡា៤យួរ ទឹកបរិសុទ្ធ៤កេស ស្ករស១ធុងធំ សាប៊ូ១កញ្ចប់ធំ កាហ្វេ២កញ្ចប់ធំ សាច់ក្រក និងសាច់ជ្រូកមួយកន្រ្តក ទឹកស៊ីអ៊ីវ ២យួរ ខ្លាញ់១ប៊ីដុង ខ្ទឹម១ថង់ និងស្ករលាយទាំងដោះគោ១ថងធំ។

ប្រភព​៖​ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ