khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញសំណេះសំណាលជាមួយ អាជ្ញាធរស្រុកពញាឮ ខេត្តកណ្តាល
     
    ចែករំលែក ៖

    នារសៀលថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកពញាឮ ខេត្តកណ្តាល សរុបចំនួន១១៨នាក់ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ និងរួមប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្រុង ស្រុក ជាពិសេសអង្គបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំ និងផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាលើប្រធានបទ «វិស័យកសិកម្ម, ប្រព័ន្ធគាំពារសង្គម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ព្រមទាំងការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពនៅក្នុងមូលដ្ឋាន។
    ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ឯកឧត្តម ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំបារម្ភ ហើយអត់ធ្មត់ និងជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ-ធិបតី ក្នុងការការពារទឹកដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃ។
    ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុម ក៏បានផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ទាក់ទងប្រធានបទ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» និងលោកជំទាវ សួស សារ៉ាម សមាជិកាក្រុម ជម្រាបអំពីប្រធានបទ «ប្រព័ន្ធគាំពារសង្គម»។
    ទន្ទឹមនឹងនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានឧបត្ថម្ភភេសជ្ជៈ អំណោយនិងថវិកាជូនក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់អង្គការមូលនិធិសង្គ្រោះជីវិតសកលចំនួន១កញ្ចប់ និងថវិកាមួយចំនួន៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋនៅក្រុងកំពត ខេត្តកំពត
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ​ទី៣ព្រឹទ្ធសភា​ គោរពជូនឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុរបស់ឯកឧត្តមប្រធាន ដែលឈានចូលមកដល់នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ​ទី៣ព្រឹទ្ធសភា​ គោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ដែលឈានចូលមកដល់នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ​ទី៧ព្រឹទ្ធសភា​ គោរពជូនឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា​ ក្នុងឱកាស​នៃពិធីចម្រើនជន្មាយុរបស់ឯកឧត្តមប្រធាន ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ​ទី៧ព្រឹទ្ធសភា​ គោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លា ប្រកបដោយមង្គលាភិរម្យនៃពិធីចម្រើនជន្មាយុរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ