ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញនាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តសុវណ្ណារាម
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវឧកញ៉ាបណ្ឌិត សេង ពុទ្ធិឆាត ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញនាំយកនូវទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តសុវណ្ណារាម ហៅវត្តទួលអង្គ ស្ថិតនៅភូមិក្រាំងស្តៅ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិ៧សន្តាន បុព្វការីជន និងវីរកងទ័ពដ៏អង់អាចក្លាហានដែលបានពលីជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នៅអំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ