ឯកឧត្ដមបណ្ឌិត នាង ផាត និងឯកឧត្ដម ឆាយ វណ្ណា អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​រវាងគណៈកម្មការទី៤ និងទី៥ព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទី គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា​ (គណៈកម្មការទី៤) សហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា​(គណៈកម្មការទី៥) បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដឹកនាំដោយឯកឧត្ដមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្ដម ឆាយ វណ្ណា ប្រធានស្ដីទីគណៈកម្មការទី៥ព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា ដោយមានរបៀបវារៈដូចខាងក្រោម៖ ១-ផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្ដៃយ៍ព្រឹទ្ធសភា។ ២-ពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្ដីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ ៣-ផ្សេងៗ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៤ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ