ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តទាន់អរ និងវត្តឈូកក្រពំ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល
 
ចែករំលែក ៖

ឯកឧត្តមបណ្ឌិត  ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា ព្រមទាំង ថ្នាក់ដឹកនាំ និងសមាជិកខុទ្ទកាល័យ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តទាន់អរ (ផ្អរ) និងវត្តឈូកក្រពំ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាទាំង៧សន្តាន បុព្វការីជន និងវីរៈកងទ័ពដែលបានពលីជីវិតបម្រើជាតិមាតុភូមិ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានអញ្ជើញនាំយកទេយ្យទាន និងបច្ច័យ ថវិកាមួយចំនួន សម្រាប់កសាងវត្ត ប្រគេនព្រះសង្ឃ ជូនយាយជី តាជី និងកងសន្តិសុខការពារនៅវត្តទាំងពីរខាងលើនេះ។

ប្រភព៖ ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ