លោកជំទាវ សួស សារ៉ាម អញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតជាស្ត្រី និងក្រុមការងារស្ត្រី ស្រុក ឃុំ ភូមិ នៅស្រុកលើកដែក ខេត្តកណ្តាល
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ សួស សារ៉ាម សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានចរនាស្រ្តីស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជាស្ត្រី និងក្រុមការងារស្រ្តី ស្រុក ឃុំ ភូមិ សរុបចំនួន ៦០នាក់ ស្ថិតនៅសាលាស្រុកលើកដែក ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកជំទាវ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន និងបាននាំយក
អំណោយរបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ចែកជូនអ្នកចួលរួមទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានអំណោយ១កញ្ចប់ និងថវិកាចំនួន ៥០,០០០រៀល ដោយសរុបថវិកាចំណាយទាំងអស់ចំនួន ៣,០០០,០០០រៀល៕

ប្រភព៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ