ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញទៅពិនិត្យខ្សែច្រវាក់ផលិតកម្មផលិតប្រហុក ក្នុងរាជធានីភ្នំពេញ
 
ចែករំលែក ៖

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១១:០០នាទីព្រឹក ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញទៅទស្សនកិច្ចសិក្សា នៅសិប្បកម្មផលិត និងកែច្នៃប្រហុក ផលិតផលរបស់កម្ពុជា (CONFIREL Prahok Manufacturing) ដោយមានការចូលរួមពីទីប្រឹក្សា ថ្នាក់ដឹកនាំខុទ្ទកាល័យ និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលមានទីតាំងនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឧកញ៉ា ហៃ លីអ៊ាង ម្ចាស់សិប្បកម្មផលិតម្សៅប្រហុកបានបញ្ជាក់ថា សិប្បកម្មរបស់លោកអាចផលិតប្រហុកបាន៥ប្រភេទ ដែលអាចប្រើជាគ្រឿងផ្សំធ្វើនំភីហ្សា មានរសជាតិឆ្ងាញ់មិនចាញ់ភីហ្សាអឺរ៉ុប ហើយគ្រោងលក់ចេញទៅទីផ្សារអន្តរជាតិ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តនិងសម្របសម្រួល រវាងវិទ្យាស្ថាន ជាមួយនឹងវិស័យឯកជន ដើម្បីពង្រឹងការស្រាវជ្រាវ និងកែច្នៃម្ហូបអាហារក្នុងស្រុកសម្រាប់ការផ្គត់ផ្គង់តម្រូវការក្នុងស្រុកក៏ដូចជាសម្រាប់ការនាំចេញ និងលើកទឹកចិត្តឱ្យមានការគាំទ្រផលិតផលខ្មែរបន្ថែមទៀត។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមបណ្ឌិតអនុប្រធានទី២ ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ