khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឯកឧត្តម បានជម្រាបជូនអំពីស្ថានភាពវិវត្តថ្មីៗ នៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅលើសកលលោក ហើយត្រូវគោរពប្រតិបត្តិតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ឺងម៉ាត់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថមថវិកាមួយចំនួនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះតាមផ្ទះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ៤ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារលើកគ្រឹះផ្លូវថ្មីមួយខ្សែ ស្ថិតនៅភូមិដូនណូយ ឃុំទ្រាស
    thumbnail
     
    ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាប្រធានប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន
    thumbnail
     
    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំការងារត្រៀមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
    thumbnail
     
    គណៈកម្មការទី១០ព្រឹទ្ធសភា នាំយកអំណោយសម្តេចប្រធានព្រឹទ្ធសភា ប្រគល់ជូនរដ្ឋបាលខេត្តកណ្តាល