



នាថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចំាភូមិភាគទី៦ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១៤ គឺវត្តព្រៃខ្លូត (ហៅវត្តច្រេសស្រុកចន្ទ្រា) និងវត្តឯក (ហៅវត្តត្នោត) ស្ថិតនៅក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
នាឱកាសនោះផងដែរ ក៏បានប្រគេនចង្ហាន់ ទេយ្យទានគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន វេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តទាំងពីរខាងលើ ព្រមទាំងបាននាំយកបច្ច័យកសាងបុស្បុកសម្រាប់តម្កល់រូបបដិមា សម្តេចព្រះសង្ឃរាជ ជួនណាត ចំនួន១លានរៀល។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា