ឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញចូលរួមពីធីបុណ្យទក្ខិណានុប្បទាន រំលឹកខួប៣ឆ្នាំជូនឧបាសិកា ញឹក សារ៉េត និងឧបាសក ព្រុំ កង ព្រមទាំងញាតិ៧សណ្តាន នៅវត្តជ្រៃក្តោង ខេត្តស្វាយរៀង
 
ចែករំលែក ៖

នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងលោកជំទាវ បានអញ្ជើញចូលរួមពីធីបុណ្យទក្ខិណានុប្បទាន រំលឹកខួប៣ឆ្នាំជូនឧបាសិកា ញឹក សារ៉េត និងឧបាសក ព្រុំ កង ព្រមទាំងញាតិ៧សណ្តាន ដែលបានចែកឋាននាពេលកន្លងទៅ ព្រមទាំងឧទ្ទិសផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនកងទ័ពកម្ពុជា ដែលបានពលីកម្មការពារទឹកដីពីពួកសៀមឈ្លានពានទឹកដីកម្ពុជា និងសូមថ្លែងអំណរគុណនូវភាពអង្គអាចក្លាហានរបស់វីរកងទ័ពកម្ពុជាដែលកំពុងនៅសមរភូមិមុខការពារបូរណភាពទឹកដីអង្គរដ៏រុងរឿង។

ពិធីនេះប្រព្រឹត្តទៅនៅវត្តជ្រៃក្តោង ហៅវត្តតានូ ភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ