លោកជំទាវបណ្ឌិត​ អ៊ុក​ ម៉ាលី អញ្ជេីញអមដំណេីរ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជេីញនាំយកព្រះរាជអំណោយរបស់សម្តេចម៉ែ ចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត នៅខេត្តត្បូងឃ្មុំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៥ ខែតុលា​ ឆ្នាំ២០២៥​ លោកជំទាវបណ្ឌិត​ អ៊ុក​ ម៉ាលី​ សមាជិកាគណ:កម្មការទី២​ព្រឹទ្ធសភា​ បានអញ្ជេីញអមដំណេីរ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ អញ្ជេីញនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មកចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១,៨០០គ្រួសារ មកពីភូមិចំនួន១៤ ក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ពិធីនេះធ្វើឡើងនៅទីទួលសុវត្ថិភាពឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភព៖​ ការិយាល័យជំនួយការគណៈកម្មការទី២​ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ