ឯកឧត្តម ឈីវ យីស៊ាង ដឹកនាំប្រតិភូខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា អញ្ជើញចូលរួមសម្ពោធពិព័រណ៍មិនអចិន្រ្តៃយ៍ «ការលេចត្រដែតឡើងវិញ៖ ការបាត់បង់ និងការរកឃើញឡើងវិញនូវគំនូរក្នុងវិហារព្រះកែវមរកតនៃព្រះបរមរាជវាំង» នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឥឦសានវរ្ម័ន
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានដឹកនាំប្រតិភូខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា អញ្ជើញចូលរួមសម្ពោធពិព័រណ៍មិនអចិន្រ្តៃយ៍ «ការលេចត្រដែតឡើងវិញ៖ ការបាត់បង់ និងការរកឃើញឡើងវិញនូវគំនូរក្នុងវិហារព្រះកែវមរកតនៃព្រះបរមរាជវាំង» នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឥឦសានវរ្ម័ន។

វិហារព្រះកែវមរកត ជាទីដ៏សំខាន់ក្នុងព្រះបរមរាជវាំង និងមានលក្ខណខុសពីវិហារដទៃ ដោយផ្ទៃជញ្ជាំងនៃព្រះវិហារ ពីដើមមកមានគំនូរដ៏វិចិត្រអំពីរឿងជាតក។ បន្ទាប់ពីជញ្ជាំងចាស់ត្រូវបានជួសជុល និងគូរឡើងវិញ នៅឆ្នាំ១៩៦២ គំនូរទាំងនោះក៏ត្រូវបានបាត់បង់ខ្លះ។
បន្ទាប់ពីសង្រ្គាម ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី បានរកឃើញដោយចៃដន្យនូវហ្វីលកញ្ចក់ ២០ផ្ទាំង ដែលជាគំនូរក្នុងព្រះវិហារព្រះកែវមរកត ដែលបានបាត់បង់ទៅជាយូរមកហើយនោះ និងបានដាក់បង្ហាញនាពេលនេះ ជាលើកដំបូង។

ប្រភព៖ ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ