ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញចុះពិនិត្យការផ្តួលរំលំដើមដូងប្រេងដែលបានដាំកាលពីឆ្នាំ១៩៩៦ ដើម្បីដាំដុះថ្មីឡើងវិញ
 
ចែករំលែក ៖

នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១២ថ្ងៃត្រង់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមការងារកសិកម្មចុះពិនិត្យសកម្មភាពក្រុមការងារគ្រឿងចក្រផ្តួលរំលំដើមដូងប្រេងដែលបានដាំកាលពីឆ្នាំ១៩៩៦ ដើម្បីដាំដុះថ្មីឡើងវិញ។ នៅក្នុងគម្រោងឆ្នាំ២០២៥ ត្រូវដាំចំនួន៦០,០០០ដើម បច្ចុប្បន្នអនុវត្តន៍បានចំនួន ៥៦,៥៥៨ដើម ស្មើនឹង ៩៤% ។
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានអំពាវនាវដល់ជនទាំងឡាយណាដែលមានបំណងចង់រំលោភ បំពានយកដីចំការដូងប្រេងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ត្រូវគិតគូរពិចារណាឱ្យបានល្អិតល្អន់ឡើងវិញ ព្រោះបើគម្រោងដាំដុះនេះ ត្រូវបរាជ័យ និងបោះបង់ចោលនោះ គឺព្រះរាជាណាចក្រកម្ពុជា មិនមានចំការដូងប្រេងទៀតទេ ចំពោះបុគ្គលិក កម្មករ ប្រជាជន ដែលរស់នៅអាស្រ័យផលពីចំការដូងប្រេងនេះនឹងត្រូវបាត់បង់ការងារ បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់។
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មានគម្រោងកាប់សម្អាត និងដាំដុះឡើងវិញតាមការគ្រោងទុកដូចខាងក្រោម៖

  • ឆ្នាំ២០២៦ ដាំដុះថ្មីចំនួន ៥០០ហិកតា
  • ឆ្នាំ២០២៧ ដាំដុះថ្មីចំនួន ១,០០០ហិកតា
  • ឆ្នាំ២០២៨ ដាំដុះថ្មីចំនួន ១,២០០ហិកតា
  • ឆ្នាំ២០២៩ ដាំដុះថ្មីចំនួន ១,២០០ហិកតា
    សរុបស្មើនឹង ៣,៩០០ហិកតា។​

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ