ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ អញ្ជេីញទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមអ្នក​វិយោគ​ទុន​មកពីប្រទេសវៀតណាម
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ បានអញ្ជេីញទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមអ្នក​វិយោគ​ទុន​មកពីប្រទេសវៀតណាម មានចំនួន៦នាក់​ ដែលមានជំនាញព្យាបាល​ជំងឺ​លេីសឈាម​ និង​ជំងឺ​មហារីក​ ដោយប្រេី​ឱសថ​បូរាណ​ ​និង​ចាប់​សរសៃ។
ជំនួបពិភាក្សានេះប្រព្រឹត្តទៅនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិ-ទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែនជ័យ​ ភូមិសំរោងជេីងភ្នំ​ ឃុំ​សែនដី​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។

ប្រភព​៖​ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ