ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញពិនិត្យសកម្មភាពនៃការចិញ្ចឹមត្រីជាច្រើនប្រភេទ និងការចិញ្ចឹមកង្កែប នៅខេត្តព្រះសីហនុ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមការងារមកពិនិត្យសកម្មភាពនៃការចិញ្ចឹមត្រីជាច្រើនប្រភេទ និងការចិញ្ចឹមកង្កែប នៅក្នុងតំបន់១០០ហិកតា ស្ថិតនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ព្រមទាំងបានអញ្ជើញពិនិត្យសកម្មភាពក្រុមការងារកាត់សំអាតស្មៅ និងព្រៃនៅតាមបណ្តោយផ្លូវបណ្ឌិត ម៉ុង ឫទ្ធី ប្រវែង១៦គីឡូម៉ែត្រ តភ្ជាប់ពីកំពង់ផែឧកញ៉ាម៉ុង មកដល់ផ្លូវជាតិលេខ៤ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ