លោកជំទាវបណ្ឌិត​ អ៊ុក​ ម៉ាលី​ អញ្ជេីញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តមុនីសុវណ្ណ រាជធានីភ្នំពេញ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០២៥​ លោកជំទាវបណ្ឌិត​ អ៊ុក​ ម៉ាលី​ សមាជិកាគណៈកម្មការទី២​ព្រឹទ្ធសភា​ បានអញ្ជេីញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទកម្ពុជា​ ចូលរួមបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា​ វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក​ ស្ថិតក្នុងសង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះ​ លោកជំទាវបណ្ឌិត​ និងក្រុមគ្រួសារ បានវេរប្រគេនត្រៃចីវរចំនួន២៧​ និងបច្ច័យមួយចំនួនផងដែរ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ