ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ប្រជុំផ្ទៃក្នុងក្រុម
 
ចែករំលែក ៖

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តកំពត ខេត្តតាកែវ និងខេត្តកែប) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ដឹកនាំដោយឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន០៤ រួមមាន៖
១-ពិភាក្សា និងសម្រេចលើរបាយការណ៍សកម្មភាពប្រចាំខែតុលា និងលើកទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥។
២-ពិភាក្សាអំពីគម្រោងដឹកនាំក្រុមគ្រូពេទ្យស័្មគ្រ នៃសមាគមអភិវឌ្ឍន៍សុខុមាលភាពកម្ពុជា-បារាំង ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅក្នុងភូមិភាគទី៥។
៣-ពិភាក្សាអំពីវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម សិ្ថតនៅក្នុងឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត។
៤-បញ្ហាផ្សេងៗ។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០នាទី…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ