គណៈកម្មការទី៨ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពរបស់ខ្លួនឆ្នាំ២០២៦
 
ចែករំលែក ៖

លោកជំទាវ ឃួន ឃុនឌី លេខាធិការ និងឯកឧត្តម អ៊ុន វណ្ណា សមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានដឹកនាំកិច្ចប្រជុំជាមួយមន្រ្តីការិយាល័យអមគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពរបស់គណៈកម្មការទី៨ព្រឹទ្ធសភា ឆ្នាំ២០២៦ និងពិនិត្យលើបញ្ហាផ្សេងៗ។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ