ឯកឧត្តម លី សារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
 
ចែករំលែក ៖

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥​ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា​ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមខេត្តកំពត​ ខេត្តកែប​ ព្រមទាំងចូលរួមរំលែកមរណទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅភូមិកំពង់កែស​ ឃុំត្រពាំងសង្កែ​ ស្រុកទឹកឈូ​ ខេត្តកំពត​ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម​ ម៉ាត់​ សេត​ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត ឯកឧត្តម​ សាឡេះសេន​ ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា​ ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត​ ក្រុង​ ស្រុក​​ ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមតាមវិហារ​ នៃខេត្តកំពត​ ខេត្ត​កែប គ្រូបង្រៀនខ្មែរអ៉ិស្លាម​ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ប្រភព​៖​ ការិយាល័យ​អម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ