ឯកឧត្តម គិន ណែត និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបូជាសព លោកជំទាវ កែវ គឹមសេង នៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
 
ចែករំលែក ៖

នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គិន ណែត លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបូជាសព លោកជំទាវ កែវ គឹមសេង ដែលបានទទួលមរណភាពនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ៦៨ឆ្នាំ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ លោកជំទាវ ត្រូវជាភរិយានៃសពឯកឧត្តមឧត្តមសេនីយឯក ស្វាយ ញ៉ន អតីតរដ្ឋលេខាធិការក្រសួងការពារជាតិ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ