លោកជំទាវ ឃួន ឃុនឌី អញ្ជើញសួរសុខទុក្ខលោកស្រី ខ្លូត វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាក្រុងស្ទឹងសែន កំពុងសម្រាកព្យាបាលជំងឺ
 
ចែករំលែក ៖

នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិកាគណ:កម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជូនលោកស្រី ខ្លូត វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាក្រុងស្ទឹងសែន កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់ក្មួយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នាឱកាសនោះ លោកជំទាវបានជូនពរលោកស្រីឱ្យឆាប់ជាសះស្បើយពីជំងឺព្យាធិទាំងឡាយ។​

ប្រភព៖ ជំនួយការ​​លោកជំទាវ ឃួន ឃុនឌី


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ