ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញពិនិត្យដំណើរការនៃសកម្មភាពរោងចក្រកៀបយកប្រេងគ្រាប់ក្នុងផ្លែដូងប្រេង និងរោងចក្រចម្រាញ់កៀបយកសាច់ក្រៅផ្លែដូងប្រេង
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងតំបន់អន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំក្រុមការងារកសិកម្ម កសិ-ឧស្សាហកម្ម មកពិនិត្យដំណើរការនៃសកម្មភាពរោងចក្រកៀបយកប្រេងគ្រាប់ក្នុងផ្លែដូងប្រេង ដែលមានកម្លាំងផលិត៦០តោនក្នុងមួយថ្ងៃ និងរោងចក្រចម្រាញ់កៀបយកសាច់ក្រៅផ្លែដូងប្រេង ដែលមានកម្លាំងផលិត៦០តោនក្នុងមួយម៉ោង។ តម្លៃប្រេងដូងឆៅឡើងចុះៗជាធម្មតា ប៉ុន្តែសម្រាប់តម្លៃបច្ចុប្បន្ននេះគឺល្អ ។ បន្តមកបានអញ្ជើញដឹកនាំក្រុមការងារមកពិនិត្យថ្នាលបណ្ដុះកូនដូងប្រេងចំនួន ១០០,០០០ដើម គ្រោងនឹងយកទៅដាំជំនួសដើមដូងប្រេងចាស់ហួសអាយុ នាដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ។ ការវិនិយោគទៅលើការដាំ និងរោងចក្រកែច្នៃនេះ បានផ្តល់ការងារមិនចេះរីងស្ងួតជូនបុគ្គលិក កម្មករ ដោយផ្ទាល់ និងដោយប្រយោលប្រមាណជិតមួយម៉ឺននាក់។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ