ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញពិនិត្យដំណើរការរោងចក្រផលិតកែច្នៃចំណីសត្វ
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំក្រុមការងារកសិកម្ម កសិ-ឧស្សាហកម្ម អញ្ជើញពិនិត្យដំណើរការរោងចក្រផលិតកែច្នៃចំណីសត្វ ដែលអាចផលិតចំណីសត្វបានជាមធ្យម៧០០តោនក្នុងមួយថ្ងៃ។ រោងចក្រនេះអាចជួយប្រមូលទិញកសិផលពីកសិករ ដូចជា កន្ទក់ ចុងអង្ករ ដំឡូងមីហាលស្ងួត និងពោតក្រហម៕ល៕ បើគិតជាទឹកប្រាក់ប្រមាណជាងសែសិបលានដុល្លារសហរដ្ឋអាមេរិក និងអាចជួយផ្តល់ការងារជាងមួយម៉ឺនកន្លែង ដល់ប្រជាជនកម្ពុជាដោយផ្ទាល់ និងដោយប្រយោល ព្រមទាំងជួយកាត់បន្ថយការនាំចូលចំណីសត្វ សាច់សត្វជាច្រើនប្រភេទមកពីបរទេសផងដែរ។ បន្ទាប់មកឯកឧត្តមបណ្ឌិតបានបន្តដំណើរមកពិនិត្យសកម្មភាពក្រុមការងារគ្រឿងចក្រ ដែលបាននិងកំពុងតែនាំគ្នាសម្រុកជីកស្រះបាតក្រោមទំហំ 10m x 50m មាត់លើទំហំ 20m x 60m x 6m សរុបទាំងអស់ចំនួន២១ស្រះសម្រាប់ចិញ្ចឹមត្រីយកទៅផ្គត់ផ្គង់នៅលើទីផ្សារ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ