លោកកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
 
ចែករំលែក ៖

គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន៖
១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការទី៨ព្រឹទ្ធសភា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងទិសដៅខែធ្នូ ឆ្នាំ២០២៥។
២-ឆ្លងផែនការសកម្មភាពការងាររបស់គណៈកម្មការទី៨ព្រឹទ្ធសភា ប្រចាំឆ្នាំ២០២៦។
៣-ការទូទាត់ថវិការបស់គណៈកម្មការទី៨ព្រឹទ្ធសភា ឆ្នាំ២០២៥ (ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥)។
៤-ផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា នារសៀលថៃ្ងព្រហស្បតិ៍ ៨រោច ខែកក្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ