ឯកឧត្តម លី សារី អញ្ជើញ ចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ព្រមទាំងចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំវិហារ នៅខេត្តកំពត
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាសមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដែលអញ្ជើញមកពីខេត្តចំនួន៣ (ខេត្តកំពត ខេត្តតាកែវ ខេត្តកែប) ព្រមទាំងចូលរួមរំលែកមរណទុក្ខ គោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំវិហារ ភូមិព្រៃថ្នង ឃុំព្រែថ្នង ស្រុកទឹកឈូ ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត ឯកឧត្តមទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ឯកឧត្តមរដ្ឋលេខាធិការក្រសួងធម្មការ ទីប្រឹក្សារាជរដ្ឋាភិបាល អភិបាលរងខេត្តកំពត គណៈអ៉ីម៉ាំខេត្ត ក្រុង ស្រុក នៃខេត្តទាំង៣ និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមតាមវិហារក្នុងខេត្តគ្រូបង្រៀន ខ្មែរអ៉ិស្លាមក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ