លោកជំទាវ ថាក់ ឡានី ឯកឧត្តម សាយ បូរិន និងឯកឧត្តម អ៊ឹង លាងហ៊ួ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចំនួន៣ នៅខេត្តកំពង់ឆ្នាំង
 
ចែករំលែក ៖

‎នារសៀលថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ថាក់ ឡានី ឯកឧត្តម សាយ បូរិន និងឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំតាជេស ឃុំសែប ឃុំឈូកស ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាស្រុក និងតំណាងអភិបាលស្រុក ស្ថិតនៅសាលាឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ និងឯកឧត្តមបានឧបត្ថម្ភថវិកាមួយចំនួនជូនក្រុមប្រឹក្សាឃុំទាំង៣ លោកគ្រូ អ្នកគ្រូ  និងប៉ូលីសប្រចាំការផងដែរ៕

ប្រភព​៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៥ព្រឹទ្ធសភា
សម្រួល​ខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ