ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ អញ្ជើញមកសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ យកកូនមកសម្រាកព្យាបាលជំងឺ និងអញ្ជើញពិនិត្យក្រុមជាងជួសជុលបង់អង្គុយរង់ចាំទទួលសេវាកម្មព្យាបាល នៅខាងមុខមន្ទីរពេទ្យគន្ធបុប្ផា
 
ចែករំលែក ៖

នាវេលាម៉ោង៩ព្រឹក ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញមកសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋដែលយកកូនមកសម្រាកព្យាបាលជំងឺ និងអញ្ជើញមកពិនិត្យក្រុមជាងជួសជុលឡើងវិញនូវបង់សម្រាប់ប្រជាជនមកអង្គុយរង់ចាំទទួលសេវាកម្មព្យាបាលនៅខាងមុខមន្ទីរពេទ្យគន្ធបុប្ផាចំនួន២០បង់។ សូមរំលឹកផងដែរ នៅក្នុងឆ្នាំ២០១៥ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី រួមទាំងសប្បុរជនបានសាងសង់បង់អង្គុយរង់ចាំ និងបន្ទប់ទឹកស្រីមួយ ប្រុសមួយ ដោយបានគិតគូរទៅលើការថែទាំជួសជុល និងប្រាក់ខែអ្នកសំអាតអនាម័យអស់រយៈពេលជាង១០ឆ្នាំមកហើយ។
នាឱកាសសំណេះសំណាលនេះ មានសប្បុរជនជាច្រើនបានចូលរួមឧបត្ថម្ភផ្លែឈើជាច្រើនប្រភេទដូចជា៖ លោកស្រី ណុប ស្រីឡាង (ហាងចំការខ្មែរ)បានឧបត្ថម្ភផ្លែទន្ទាប់ចំនួន១០០កេសស្មើនឹង១,០០០គីឡូក្រាម, លោកស្រី ណាវី អ្នកផលិតបាយក្តាំងបានឧបត្ថម្ភបាយក្តាំងចំនួន១០០កញ្ចប់, លោក ហាក់ អ្នកបោះដុំផ្លែឈើបានឧបត្ថម្ភ ផ្លែទន្លាប់ចំនួន៥០កេស ស្មើនឹង៥០០គីឡូក្រាម, លោកស្រី គឹម ហ័រ បានឧបត្ថម្ភផ្លែស្ត្រូប៊ូរីចំនួន ៣០កេស ស្មើនឹង៣០០ប្រអប់ ផ្លែក្រូចចំនួន៣៥កេស ស្មើនឹង៣៥០គីឡូក្រាម សម្រាប់ជូនប្រជាជន បុគ្គលិក និងវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យផងដែរ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ