លោកជំទាវ មុំ សណ្តាប់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅខែធ្នូ ឆ្នាំ២០២៥ របស់សង្កាត់ផ្សារដើមថ្កូវ
 
ចែករំលែក ៖

លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅខែធ្នូ ឆ្នាំ២០២៥ របស់សង្កាត់ផ្សារដើមថ្កូវ ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ផ្សារដើមថ្កូវ និងលោក លោកស្រី ប្រធាន អនុប្រធាន សមាជិកភូមិទាំង៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២:៣០នាទីរសៀល នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភព​៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ