គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា  អញ្ជើញនាំយកបច្ច័យប្រគេនព្រះសង្ឈនៅវត្តសប្បូរណ៍ និងបន្តទស្សនាប្រាសាទនានា នៅតំបន់ប្រាសាទសំបូរព្រៃគុក
 
ចែករំលែក ៖

នារសៀលថ្ងៃអាទិត្យ ៣កើត ខែមិគសិរ ឆ្នាំម្សាញ់ ពុទ្ធស័ករាជ២៥៦៩ ត្រូវនឹងថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញនាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះគ្រូព្រះចៅអធិការវត្តសប្បូរណ៍ និងបន្តទស្សនាប្រាសាទនានា នៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដ៏ចំណាស់មួយ និងជាអតីតរាជធានីដ៏ល្បីល្បាញរបស់ខ្មែរ ដែលមានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ